ញ៉ាំធុរ៉េន ផឹកកូកា គ្រោះថ្នាក់ដល់ស្លាប់
សលកវិទ្យាល័យ Tsukuba បានបើកការសិក្សាមួយ ហើយបានរកឃើញថា ក្នុងផ្លែធុរេនមានផ្ទុកជាតិស្ពាន់ធ័រជាច្រើន ដែលអាចប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនយ៉ាងច្រើនដែលមាននៅក្នុងទឹកក្រូចកូកាកូឡា។ ជាតិស្ពាន់ធ័រដែលមាននៅក្នុងផ្លែធុរេនមិនត្រឹមតែអាចបង្កឲ្យមានប្រតិកម្មជាមួយនឹងទឹកក្រូចកូកាកូឡាប៉ុណ្ណោះទេ តែវាក៏អាចបង្កើតឲ្យមានប្រកិកម្មជាមួយនឹងភេសជ្ជៈផ្សេងៗទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនដូចគ្នា។
ប្រកិកម្មនេះបានធ្វើឲ្យអង់ស៊ីមដែលមាននាទីបញ្ចេញជាតិពុលពីរាងកាយលែងដំណើរការ។ ហើយពេលដែលអង់ស៊ីមនេះលែងដំណើរការ វាបានធ្វើឲ្យរាងកាយផ្ទុកទៅដោយជាតិពុលយ៉ាងច្រើន កម្រិតសម្ពាធឈាមឡើងខ្ពស់ និងអាចឈានទៅរកបញ្ហាគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។ សូមបញ្ជាក់ជូនថាដើម្បីរក្សាបានសុវត្ថិភាពអាយុជីវិត ក្នុងរយៈពេល ៨ ម៉ោងក្រោយពីញ៉ាំធុរេនយ៉ាងច្រើនរួច លោកអ្នកមិនគួរញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនោះទេ៕
No comments:
Post a Comment